ទឹក​ជ្រោះ​ចំបក់​ខេត្ត​កំពង់ស្ពឺ

ទឹក​ជ្រោះ​ចំបក់​ខេត្ត​កំពង់ស្ពឺចំបក់ ស្ថិត​ក្នុង​ទឹក​ដី ភូមិ​ចំបក ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្ត កំពង់ស្ពឺ ​ជាប់​ព្រំដែន​ឧទ្យាន​ជាតិ​គិរី​រម្យ ជា​តំបន់​ទេសចរណ៍​មាន​ទេស​ភាព​ដ៏​ស្រស់​ស្អាត​បំផុត ជា​ពិសេស​មាន​លក្ខណៈ​ស្ងប់​ស្ងាត់ ឭ​តែ​សំឡេង​ទឹក​ធ្លាក់ និង​បក្សា​បក្សី​ស្រែក​ច្រៀង​ទ្រហឹង​អឺង​កង​គួរ​ជា​ទី​មនោរម្យ។ ដូច្នេះ​ហើយ​សំឡេង​ទឹក បូក​ផ្សំ​និង​សំឡេង​សត្វ ព្រម​ទាំង​ទេសភាព​ដ៏​ប្រណិត​គ្មាន​២ អាច​ធ្វើ​ឱ្យ​ប្រិយ​មិត្ត​លួច​ញញឹម​ភ្លេច​អស់​រលីង​រឿង​ហ្មង​សៅ។



No comments:

Post a Comment